កក្រើកហើយ ! លើកនេះ អ្នកស្រី ទ្រី ដាណា បានប្រារព្ធធ្វើកម្មវិធី “ សច្ចាប្រណិធាន ” ដើម្បីបង្ហាញពីភាពស្មោះត្រង់ ទៅដល់មហាជន និងដាក់បណ្ដាសាទៅកាន់បុគ្គល មួយចំនួនដែល…(មានវិដេអូ)

ភ្នំពេញ ៖​ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកស្រី ទ្រី ដាណា គឺជាអ្នកជំនួញស្រីម្នាក់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់អ្នកស្រី មិនត្រឹមតែប៉ុណ្ណោះទេអ្នកស្រី ក៏ជាមនុស្សម្នាក់ដែលគួរឲ្យគោរពខ្លាំងបំផុតព្រោះអ្នកស្រីជាមនុស្ស ដែលមានចិត្តជ្រះថ្លានិងតែងតែជួយទៅដល់ជនក្រីក្រទាំងឡាយ ដែលជួបការលំបាកពិតៗ ។

យ៉ាងណាមិញនៅក្នុងថ្ងៃនេះដែរ អ្នកស្រី ទ្រី ដាណា និង ស្វាមី បានធ្វើឲ្យមហាជនក៏ដូចជា តំណាងចែកចាយរបស់អ្នកស្រីរាប់មុឺននាក់មានការភ្ញាក់ផ្អើលក្រោយអ្នកស្រី បានធ្វើការប្រារព្ធកម្មវិធី (សច្ចាប្រណិធាន) បញ្ជាក់សេចក្តីស្មោះត្រង់់ ទៀងត្រង់ និងបញ្ជាក់ពី ចរឹតរបស់អ្នកស្រី ហើយមួយវិញទៀតជាកម្មវិធី បង្ហាញនូវភាពស្មោះត្រង់ ហើយកម្មវិធីចុងបញ្ចប់ គឺជាកម្មវិធីដាក់បណ្ដាសា ទៅកាន់បុគ្គល មួយចំនួន ដែលព្យាយាម ចង់ជាន់ពន្លិចអ្នកស្រីដើម្បីផលប្រយោជន៍ញខ្លួនឯង។

ទន្ទឹមនិងនេះដែរនៅក្នុងកម្មវិធី (សច្ចាប្រណិធាន) បញ្ជាក់សេចក្តីស្មោះត្រង់់នេះឃើញថាអ្នកស្រី ទ្រី​ ដាណា និងស្វាមីបានស្បថ ចំពោះវត្ថុសក័សិទ្ធ រហូតដល់ហ៊ានដាក់ដល់ជីវិតរប់អ្នកស្រីនិងក្រុមគ្រួសាររបស់អ្នកស្រីផងដែរ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់អ្នកស្រី ទៅកាន់មហាជន និងតំណាងចែកចាយរបស់អ្នកស្រីរាប់មុឺននាក់ផងដែរ ៕​ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនាវិដេអូ Live ចេញពីផេករបស់អ្នកស្រី ទ្រី ដាណា ផ្ទាល់នៅខាងក្រោមនះ៖

Related posts

Leave a Comment