ពុទ្ធោអើយ ! អ្នកនាង ទ្រី ដាណា ប្រកាសស្វែងរក ក្មេងប្រុសម្នាក់ដែលមានជំងឺរបេងសួត បើបងប្អូនស្គាល់ជួយផ្តល់ដំណឹងផង…

បងប្អូនមហាជន ជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីស្រ្តីដ៏ជោគជ័យម្នាក់ នោះគឺជាអ្នកនាង ទ្រី ដាណា ដែលមានទាំងហាងពេជ្រ និងមាស នៅធំ ហើយក៏ជាម្ចាស់ប្រេន ផលិតផល NNP ដ៏ល្បីឈ្មោះនោះ បានស្រែកថា ពុទ្ធោអើយ ព្រោះតែអាណិតដល់ក្មួយប្រុសយ៉ាងខ្លាំង។
នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា 赖文清​ បានបង្ហោះសារថា “សូមបងប្អូនជួយដល់គាត់ផង​ ក្មេងប្រុសនេះមានជំងឺរបេងសួ ត ​ឈឺរយះពេលបីខែ ហេីយឪពុកម្ដាយ​នាំមកពេទ្យដេីម្បីបេីកថ្ នាំរាល់ខែដែរ​ តែមិនធូរសោះ​ ពេលនេះគាត់អស់លទ្ធភាពហេីយ​ សូមបងប្អូនជួយដល់គាត់ផង​ , 0967777699 Aba : 000823723 HUOT CHHENG”។ គាត់នៅភូមិលើ ស្រុកព្រែកអញ្ជាញ់ ស្រុកមុខកំពូល ខេត្តកណ្ដាល។

គ្រាន់តែបានឃើញសភាពរបស់ក្មួយប្រុសភ្លាម ធ្វើឲ្យអ្នកនាង ទ្រី ដាណា ស្ទើរ ធ្លាក់ថ្លើមក្តុក អាណិតក្មួយប្រុសខ្លាំងពេក ហើយក៏បានបង្ហោះសារយ៉ាងខ្លីថា “ពុទ្ធោអើយមិនដឹងយ៉ាងម៉េចទេលោកអើយ តើលេខទូរសព្ទនេះពិតជាលេខរបស់ម្ដាយក្មេងនេះពិតដែរឬអត់ទេហ្ន៎ ខ្ញុំនឹងឲ្យក្រុមការងារខ្ញុំទាក់ទងទៅ”។

Related posts

Leave a Comment