ចាក់ដោតណាស់!​ អ្នកនាង ទ្រី ដាណា ឆ្ងល់ថា ហេតុអ្វី បានជាក្មេងស្រីម្នាក់នេះយំ នៅពេលដែលគាត់ជូនប្រាក់ដល់ម្តាយនាង តើបងប្អូនយល់ពីអារម្មណ៍គាត់ទេ?

អ្នកនាងទ្រី ដាណា ត្រូវបានមហាជន កោតសរសើរ និងស្ងប់ស្ងែងយ៉ាងខ្លាំង រឿងដែលអ្នកនាង បានជួយដល់ជនទីទាល់ក្រ អ្នកជួបការលំបាក​ និងអ្នកពិការ និងមនុស្សមួយចំនួនទៀត។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាងបានជួបជាមួយនិងស្រី លួចបេះស្លឹកសាវម៉ាវគេ ហើយត្រូវបានម្ចាស់គេតាមទាន់ ទើបធ្វើឲ្យមហាជន ពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្នកនាង ទ្រី ដាណា បានបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបភាពរបស់ក្រុមគ្រួសាររបស់គាត់ ។ អ្នកនាង បានរៀបរាប់ថា “រឿងបេះស្លឹកសាវម៉ាវគេ ខ្ញុំមិនដឹងថាខាងណាខុស ខាងណាត្រូវទេ គ្រាន់តែអាណិតគាត់ ស្ដាប់ហើយ ចង់ស្រក់ទឹកភ្នែកតាម កូន៣នាក់ យកដើរតាមលក់ជាមួយ ខ្ចីម៉ូតូគេទៀត ប្ដីវិញ ធ្វើកម្មករសំណង់នៅកំពង់ស្ពឺ នៅបែកគ្នា ព្រោះជីវិត”។

ឥឡូវគាត់មកជួបខ្ញុំហើយ ខ្ញុំក៏សួរនាំគាត់ដែរ ថាបេះតែម្ដងគត់ ក៏សុំទោសដល់ម្ចាស់ដែរ គាត់ថាអត់បានយកមកពីណាទេ សាវម៉ាវក្នុងស្រុក។ រឿងហួសហើយ ថ្ងៃក្រោយត្រូវចេះសុំគេបេះ ណែនាំគាត់ លួចបេះចឹងក៏មិនត្រូវដែរ។

ជូនគាត់ 1000$ ធ្វើដើមទុន និងជូន 700$ ទៀត ទុកទិញម៉ូតូជិះ ស្រាប់តែគាត់យំ ទាំងប្ដី ប្រពន្ធ ថាមិនដែលស្គាល់ក្រដាស 100$ ទេ តាំងពីកើតមក កូនស្រីក៏យំតាម អាណិតណាស់ មានតែការតស៊ូបន្តទេ ត្រូវរឹងមាំ”។

ជាមួយគ្នានោះផងដែរ អ្នកនាង បានភ្ជាប់ជាមួយនិងរូបភាពរបស់កូនស្រី របស់ស្រ្តីម្នាក់ ដែលលួចបេះស្លឹកសាវម៉ាវ ហើយសួរទៅកាន់បងប្អូនជាច្រើនដែលជាហ្វេន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកថា “គាត់ជាកូនស្រីរបស់អ្នកបេះស្លឹកសាវម៉ៅរបស់គេតើបងប្អូនយល់ពីអារម្មណ៍គាត់ទេហេតុអ្វីបានគាត់ស្រក់ទឹកភ្នែក”។

Related posts

Leave a Comment