រីករាយណាស់! លឿនៗដូចផ្លេកបន្ទោ ពេលនេះលោកបានបញ្ជាឱ្យជួសជុលផ្លូវមួយខ្សែបែកភក់រាប់ឆ្នាំ ឱ្យក្លាយជាផ្លូវកៅស៊ូជូនពលរដ្ឋ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិចតាមការផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា សំណើសុំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បី សាងសង់ផ្លូវចំនួន១ខ្សែ ប្រវែង ១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយនោះ ដោយក្រសួងសម្រេចបើកការសង់សង់ហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ផ្លូវមួយខ្សែរប្រវែង១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ចាប់ពីទីរួមស្រុកបន្ទាយមាស ក្នុងឃុំ ទូកមាសខាងលិច ទៅកាន់ស្ពានពោធិ៍តាស៊ុយ ព្រំប្រទល់កំពត-តាកែវ ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត ខូចខាតខ្លាំងជាយូរឆ្នាំ ជង្ហុកដក់ទឹកធំៗ បែកភក់វល់ ពិបាកខ្លាំងក្នុងការធ្វើដំណើរជាយូរឆ្នាំ ពលរដ្ឋស្នើរសុំច្រើនលើកច្រើនសារ ដោយកន្លងមកពុំមានការជួសជុលឲ្យបានល្អប្រសើរឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមការយកចិត្តទុកដាក់ក៏ដូចជាការឆ្លើយតបនឹងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ផ្លូវមួយខ្សែរខាងលើ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំឲ្យមន្ទីរធ្វើលិខិតស្នើសុំគោលការណ៍ទៅក្រសួងអភិវឌ្ឍន៍ជនបទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះក្រសួង គ្រោងនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់DBST ។ សូមចូលរួមត្រេកអរជំនួសពលរដ្ឋ ស្រុកបន្ទាយមាស ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលខេត្តថ្មី ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងរដ្ឋបាលខេត្តទាំងមូល ៕ ប្រភព៖​ Sabay News