គ្មានទំនួលខុសត្រូវ! ផ្អើលពេញបណ្តាញសង្គមម្តាយយកកូនទើបកើតបាន ២ថ្ងៃមកទុកចោល ពេលនេះមាននារីរូបស្រស់ម្នាក់មកយកទៅចិញ្ចឹមធ្វើជាកូនហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងដោយអាជីករលក់ដូរ នៅក្នុងផ្សារចោមចៅ បានប្រទះឃើញទារិកាម្នាក់ ត្រូវម្តាយយកទៅទ.ម្លាក់ចោ.ល នៅលើកង់បីរួចរត់គេចខ្លួន បន្ទាប់មកក៏មាននារីម្នាក់ បានយកទារិកានោះមកចិញ្ចឹម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ចំណុចក្នុងផ្សារចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការបញ្ជាក់ពីបងប្រុសជាម្ចាស់កង់បីម្នាក់ បានប្រាប់ឲ្យដឹងថា ដំបូងឡើយដោយមានស្រ្តីជាម្តាយ បានយកទារិកា ដែលទើបនិងកើតបានតែ២ថ្ងៃនោះ យកមកផ្ញើរូបគាត់រួចម្តាយទារិកានោះ បានប្រាប់ថាសុំផ្ញើមួយភ្លែត ខ្ញុំចូលទៅរកទិញសម្ភារៈ នៅក្នុងផ្សារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកបុរសជាម្ចាស់កង់បី បានរង់ចាំស្រ្តីជាម្តាយអស់ជាច្រើនម៉ោង ដោយអត់ទ្រាំចាំពុំបាន ក៏រាយការណ៍ទៅកាន់ សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសមត្ថកិច្ចចុះមកដល់ ស្រាប់តែមាននារីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទដ៏ធំមួយ នៅក្នុងផ្សារចោមចៅ ក៏សុំយកទារិកានោះទៅចិញ្ចឹម និងសុំលិខិតស្នាមពីមេភូមិ និងឃុំសង្កាត់ ដើម្បីទទួលយកទារិការនោះ ទៅដោយស្របច្បាប់ ៕