កប់ណាស់ ! តំណាងចែកចាយ NNP ប្រេនរបស់អ្នកនាង ទ្រី ដាណា ទិញរថយន្តស៊េរីទំនើប ម៉ាក Rolls Royce ថ្មីស្រឡាងមួយគ្រឿង និងសារយ៉ាងពិសេសថា…មានវិដេអូ

ពិតជាមានបងប្អូនមិនតិចនោះទេ ដែលបានស្គាល់ ផលិតផល ម៉ាក NNP ដែលម្ចាស់ប្រេនផ្ទាល់ គឺជាម្ចាស់ហាងពេជ្រ ដ៏ល្បីឈ្មោះ គឺអ្នកនាង ទ្រី ដាណា ។ អ្នកនាង ទ្រី ដាណា បានធ្វើឲ្យស្រ្តីនៅកម្ពុជាច្រើននាក់ ផ្លាស់ប្តូរជីវិត ពីស្រ្តីដែលមិនមានការងារធ្វើ ឬ ក៏ជាស្រ្តីដែលមានការងារបានប្រាក់ចំណូលបន្តិចបន្តួច ប្តូរមកជាស្រ្តីម្នាក់ ដែលរឹងមាំ និងជាម្ចាស់ការលើខ្លួនឯងផ្ទាល់ ព្រមទាំងលក់ហ៊ានបង្ហាញសមត្ថភាពខ្លួនឯង តាមរយៈការលក់ផលិតផល ម៉ាក NNP ។

កាលពីពេលថ្មីៗនេះ បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានឃើញពីសមិទ្ធផលថ្មីរបស់តំណាងចែកចាយម៉ាក NNP ដែលកក្រើកពេញបណ្តាញសង្គម ដោយតំណាងចែកចាយរូបស្រស់ម្នាក់ ទើបតែទិញរថយន្តម៉ាកល្បី មានតម្លៃកប់ពពក នោះគឺម៉ាក Rolls Royce។

តំំណាងចែកចាយរូបនេះ មានឈ្មោះថា DaDa Smile ទើបតែបានទិញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RR នេះ ដោយសមត្ថភាពខ្លួនឯងផ្ទាល់ បានពីការលក់ផលិតផល NNP របស់អ្នកនាង ទ្រី ដាណា។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបង្ហាញអារម្មណ៍រំភើបថា “បំណងប្រាថ្នាបានសំរេចពិតៗ មកដល់ផ្ទះហើយ អគុណក្រុមហ៊ុនNNPដែរធ្វើអោយគ្រួសារខ្ញុំមានថ្ងៃនេះ សមិទ្ធផលNNPពិតៗ100%”។

មួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមត្រេកអរ និងសប្បាយចិត្តជំនួស ព្រោះបំណងប្រាថ្នាបានសម្រេច ដូចបំណង និងម្យ៉ាងទៀត មានសមាជិកថ្មី ដែលមានតម្លៃថ្លៃជិះខណៈពេលដែល មនុស្សមួយចំនួនស្ទើរតែបាត់ចំណូលទៅហើយ ដោយសារតែ វីរុសកូវីដ ១៩៕

Related posts

Leave a Comment