ក្រសួងអប់រំយុវជន និងកីឡា ៖ សិស្សថ្នាក់ទី០៩ និងថ្នាក់ទី១២ ចូលរៀនឡើងវិញនៅខែក្រោយ ហើយការប្រឡងសញ្ញាបត្របាក់ឌុបថ្នាក់ជាតិ ធ្វើឡើងនៅខែធ្នូ

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៏មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា​២០១៩ -២០២០

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្សនិងបេក្ខជន មេត្តាជ្រាបថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឲ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹៈស្ថានសិក្សាសាធារណៈចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹៈស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទាយតូច ១៥នាក់ មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។

ក្នុងន័យនេះសូមក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិឆ្នាំសិក្សា២០១៩- ២០២០ នៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹៈស្ថានសិក្សាសាធារណៈ សម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្តីណៃនាំតាមក្រោយ។

ជាមួយគ្នានេះ សមាគមគ្រឹៈស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹៈស្ថានសិក្សាឯកជន និងគ្រឹៈស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមយយនឹងសិស្សគ្រឹៈស្ថានសាធារណៈ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបជាព័ត៏មាន។ ដោយឡែកវិទ្យាល័យ និងអនុវិទ្យាល័យទាំងអស់ សូមត្រៀមលក្ខណៈដើម្បីអនុវត្តកិច្ចការខាងលើ។

Related posts

Leave a Comment