មកដឹងពីមូលហេតុនាំឱ្យមានការផ្លាស់ប្ដូរអភិបាលខេត្តក្នុងដួងចិត្តអ្នកពោធិ៍សាត់ ទៅកាន់ខេត្តកំពតវិញ

ថ្មីៗរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដោះដូរអភិបាលខេត្តចំនួន៧រូប ដោយ លោក សុខ លូ ដូរពីខេត្តកំពង់ធំ ទៅបាត់ដំបង ហើយលោក ងួន រតនៈ ដូរពីបាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូង ទៅកំពង់ធំ, លោក ថង សាវុន ដូរពីរតនគិរី ទៅមណ្ឌលគិរី និងតែងតាំងលោក ញែម សំអឿន ពីអភិបាលរង ទៅជាអភិបាលខេត្តរតនគិរី ក្នុងនោះក៏មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ៅ ធនិន ដូរពីខេត្តពោធិ៍សាត់ ទៅខេត្តកំពត ហើយលោក ជាវ តាយ ដូរពីកំពត ទៅពោធិ៍សាត់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាឳកាសអញ្ជើញប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពត នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុនាំឱ្យមានការដោះដូរ អភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត គឺដោយសារអាណត្តិការងាររបស់អភិបាលខេត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោធិ៍សាត់ ត្រូវដល់ពេលវេលាកំណត់តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត មិនមែនដោយសារបញ្ហាអ្វីផ្សេងនោះឡើយ។

សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការប្តូរអភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត គឺផ្តើមចេញពីលោក ម៉ៅ ធនិន អស់អាណត្តិការងារជាអភិបាលខេត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោធិ៍សាត់ ដែលមានរយៈពេលពីរអាណត្តិស្មើនឹង ៨ឆ្នាំ ស្របទៅច្បាប់ស្តីពីការគ្រប់គ្រងរាជធានី-ខេត្ត។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា «នេះជាហេតុផលពិត គ្មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុផលក្រៅពីហ្នឹងទេ។ ដោយសារខេត្តពោធិ៍សាត់ធ្លាក់ដៃ ឬដោយសារខេត្តកំពតធ្លាក់ដៃ ក៏មិនមែនដែរ។ មូលហេតុដោយសារពេលវេលានេះឯង អាណត្តិទទួលខុសត្រូវ

តាមច្បាប់រៀបចំអង្គការ គឺច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង បានចែងយ៉ាងដូច្នេះ»៕

ប្រភព៖Sabaynews