លោកយាយ លោកតា ចំនួន ៥ នាក់មានអាយុលើសពី ១០០ ឆ្នាំ ដែលរស់នៅក្នុងខេត្តមួយនេះ បានទទួលអំណោយលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាត់ដំបង៖ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចា.ក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកអំណោយលើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាអាយុ ១០០ឆ្នាំ ឡើង ចំនួន ០៥ នាក់ បន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ លោកតា ទាំង ០៥ នាក់នោះមានឈ្មោះដូចខាងក្រោម៖

១. លោកយាយ ចាន់ ហៀវ អាយុ ១០០ឆ្នាំ រស់នៅភូមិប៉ែន ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង

២. លោកយាយ យិប យ៉ុម អាយុ ១០០ឆ្នាំ រស់នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង

៣. លោកយាយ រស់ រដ្ឋ អាយុ ១០០ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

៤. លោកយាយ ព្រំ សាន់ អាយុ ១០២ឆ្នាំ រស់នៅភូមិស្លាបប៉ោង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

៥. លោកតា ងុន ហ៊ាន អាយុ ១០៣ឆ្នាំ រស់នៅភូមិជ្រៃរុន ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង