ពុទ្ធោអើយ! បាត់ប្អូនស្រីមួយថ្ងៃ ខំដើររកគ្រប់ទីកន្លែង ស្រាប់តែប្រទះឃើញសាកស.ពគួរឱ្យសង្វេគ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរសៀលម្សិលមិញ គណនីហ្វេសប៊ុកឈ្មោះ Bang Kamara បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយបាត់ខ្លួនប្អូនស្រី ដោយបានសរសេររៀបរាប់ថា៖ “ដំណឹងបាត់ខ្លួនប្អូនស្រីឈ្មោះ ហេង សុខម៉េង អាយុ ១៣ ឆ្នាំ នៅភូមិពោធិ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ បានបាត់ខ្លួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៤ រសៀល រកពុំទាន់ឃើញឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការបង្ហោះបានមួយថ្ងៃមកទល់នឹងថ្ងៃនេះ ស្រាប់តែក្រុមគ្រួសារបានរកឃើញប្អូនស្រីបាត់ខ្លួនខាងលើវិញ តែការរកឃើញនេះមិនមែនជាដំណឹងល្អឡើយ ព្រោះប្អូនស្រីខាងលើបានស្លា.ប់បាត់បង់ជីវិតទៅហើយ។ គណនីដែលត្រូវជាបងស្រីខាងលើបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរសេរដំណឹងចុងក្រោយថា៖ “ប្អូនស្រីបានស្លា.ប់បាត់ទៅហើយ! រកឃើញសាកសពនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៧ ព្រឹក អណ្ដែតនៅក្នុងស្រះទឹកឆ្ងាយពីផ្ទះប្រហែល ១ គីឡូម៉ែត្រ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុនៃការស្លា.ប់របស់ប្អូនស្រីរងគ្រោះខាងលើ ហើយបើតាមការលើកឡើងរបស់ម្ចាស់គណនីដែលត្រូវជាបងស្រីខាងលើបានឱ្យដឹងថា ប្អូនស្រីរបស់ខ្លួនបានរត់ចេញពីផ្ទះតាមវាលស្រែ និងបានបាត់ខ្លួនតាំងពីពេលនោះមក។ ទោះជាយ៉ាងណា សូមដួងព្រលឹងប្អូនស្រីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ https://golpages-cambodia.com