សូមប្រុងប្រយ័ត្ន! ជំងឺទាំងនេះងាយកើតបំផុតលើកុមារក្នុងរដូវភ្លៀង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់មនុស្សពេញវ័យរដូវភ្លៀងធ្លាក់អាចជាពេលដ៏រីករាយសម្រាប់ពួកគេដោយសារតែភាពត្រជាក់ស្រួល។ ដោយឡែកចំពោះកុមារវិញគឺងាយនឹងរងគ្រោះដោយសារជំងឺមួយចំនួនក្នុងរដូវភ្លៀងនេះខ្លាំងណាស់ បើលោកប៉ាអ្នកម៉ាក់ឬអាណាព្យាបាលមិនយកចិត្តទុកដាក់ទេនោះ។ ខាងក្រោមនេះជាជំងឺទាំង ៥ ដែលងាយនឹងកើតលើកុមារនៅរដូវភ្លៀង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ជំងឺគ្រុនឈីក

រោគសញ្ញាគ្រុនឈីកមានដូចជា គ្រុនក្ដៅ ឈឺសន្លាក់ឆ្អឹង និងមានស្នាមកន្ទួលក្រហមលើស្បែក ហើយវាកើតលើមនុស្សគ្រប់វ័យ ដែលបណ្ដាលមកពីមូសខ្លាញីខាំ ពិសេសនៅពេលថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ជំងឺគ្រុនចាញ់

រោគសញ្ញាគ្រុនចាញ់មាន គ្រុន រងាញាក់ បែកញើស ក្អួតចង្អោរ ដំណាក់កាលធ្ងន់ធ្ងរ អាចវង្វេងវង្វាន់ ឬស.ន្លប់។ ជំងឺនេះបង្កឡើងដោយមូសដែកគោលញីខាំពីមនុស្សឈឺ រួចបន្តទៅខាំមនុស្សជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. អាសន្នរោគ

ជំងឺនេះមានរោគសញ្ញាដូចជារាករូសញឹកញាប់ និងខ្សោះជាតិទឹកក្នុងរាងកាយ។ វាឆ្លងទៅលើមនុស្សដែលចូលចិត្តញ៉ាំអាហារខាងក្រៅ ឬអាហារគ្មានអនាម័យក្នុងរដូវភ្លៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ជំងឺគ្រុនឈាម

រោគសញ្ញាជំងឺគ្រុនឈាមមានក្ដៅខ្លួន ឈឺសន្លាក់ ឈឺក្បាល ឈឺសាច់ដុំ ល្ហិតល្ហៃ ឈឺក្នុងភ្នែក ចេញកន្ទួលក្រហមលើស្បែក ក្អួត រាក ក្អក។ ជំងឺនេះកើតឡើងលើមនុស្សទាំងក្មេងទាំងចាស់ ដោយភ្នាក់ងារចម្លងជំងឺរដូវភ្លៀងនេះគឺមូសខ្លាញី ដែលខាំនៅពេលថ្ងៃ។ យ៉ាងណាមិញចំពោះករណីធ្ងន់ធ្ងរ អ្នកជំងឺអាចឈឺពោះខ្លាំង ចេញជាំកន្ទួលលើស្បែក ក្អួត ឬបត់ជើងធំមានឈាម ឈាមច្រមុះ និងប្រកាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ជំងឺគ្រុនពោះវៀន

ជំងឺនេះប្រសិនបើកើតលើក្មេង វាអាចមានសភាពធ្ងន់ ឬអាចបណ្ដាលឱ្យស្លា.ប់បាន បើមិនព្យាបាលត្រឹមត្រូវ។ ជំងឺនេះជាជំងឺឆ្លងតាមរយៈបាក់តេរី ហើយភាគច្រើនកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឬប្រទេសដែលមានអនាម័យមិនល្អ។

ប្រភព៖ golpages-cambodia.com