សូមប្រុងប្រយ័ត្ន! កុំភ្លេចខ្លនឲ្យសោះ ប៉ុន្មានថ្ងៃចុងក្រោយនេះមានអ្នកឆ្លងថ្មី និង​ ស្លា.ប់ច្រើនខ្លាំងណាស់ គួរឲ្យព្រួយបារម្ភ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាននៅមុននេះបន្តិចថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៦៦នាក់ អ្នកជំងឺស្លា.ប់ថ្មីចំនួន២៦នាក់ ដែលជាតួលេខឆ្លងខ្ពស់បំផុតប្រចាំថ្ងៃនៅកម្ពុជារយៈពេលជាង ១ ខែចុងក្រោយនេះ ខណៈអ្នកជំងឺចំនួន៥០៥នាក់ក៏ទទួលបានជាព្យាបាលសះស្បើយ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នំា ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អត្រាឆ្លងកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ មានចំនួនដល់ទៅ ៨៦៦ នាក់ (ឆ្លងក្នុងសហគមន៍ចំនូន ៧៨៣នាក់) និងស្លា.ប់ដល់ទៅ ២៦ នាក់ ជាតួលេខឆ្លងខ្ពស់បំផុតរយៈពេល ២៧ ថ្ងៃនៃខែកញ្ញា ឆ្នាំ២០២១ ពិសេសក្រោយការរកឃើញមានព្រះសង្ឃ ដូនជីតាជី គណកម្មការវត្ត និងនិស្សិតស្នាក់នៅវត្តជាច្រើននៅរាជធានីភ្នំពេញ បានឆ្លងកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈតួលេខឆ្លងប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល គេឃើញថារយៈពេល ៥ ថ្ងៃចុងក្រោយ គិតចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នំា២០២១ អត្រានៃការឆ្លងជាធម្យមក្នុងមួយថ្ងៃ គឺ ៨៣៤ នាក់ ដូច្នេះ ត្រឹម ៥ ថ្ងៃចុងក្រោយគឺកម្ពុជាមានអ្នកឆ្លងកូវីដ-១៩​ សរុប ៤១៧៣ នាក់ (ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន ៥១០នាក់) ស្លា.ប់សរុប ១១១ នាក់ ជាសះស្បើយសរុប ២៥៥៦ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាកម្ពុជារកឃើញករណីកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នំា ២០២០ លើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ ។ គិតមកដល់បច្ចុប្បន្ន កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន ១១០ ៧៩២ នាក់ ព្យាបាលជាសះស្បើយចំនួន១០១ ៦៩០នាក់ និង អ្នកស្លា.ប់ចំនួន ២២៨៧ នាក់៕