អស្ចារ្យណាស់! ថ្មីៗនេះមានសារព័ត៌មានបរទេសលំដាប់កំពូលបានចុះផ្សាយ ពីចៅរបស់អធិរាជ​សំឡេង​មាស (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជាមោទនភាពជាថ្មីម្ដងទៀតហើយរបស់ប្រទេសកម្ពុជា និងកូនខ្មែរគ្រប់រូបដោយ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា (SIN SETSOCHHATA) ត្រូវបានសារព័ត៌មាននិងទស្សនាវដ្ដីតន្រ្តីកំពូលទី២ លំដាប់ថ្នាក់អន្តរជាតិ RollingStone ចុះផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីខាងលើនេះគឺជាចៅស្រីបង្កើតរបស់អធិរាជ​សំឡេង​មាស លោកតា ស៊ីន ស៊ីសាមុត ដែលជាសិល្បករដ៏អស្ចារ្យបំផុតរបស់កម្ពុជាយើង ហើយកញ្ញាក៏ជាសមាជិកថ្មីបំផុតរបស់ ផលិតកម្ម Klapyahandz ដែលប្រមូលផ្ដុំទៅដោយសិល្បករពោរពេញទៅដោយសមត្ថភាពដូចជា Vuthea, Vi70, Vitou, Rezzy, RuthKo, Heang និង DJ Chee ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាជិកស្រីទីពីរដែលមកពី Klapyahandz រូបនេះត្រូវគេរៀបរាប់អំពីមហិច្ឆតារបស់នាងក្នុងវិស័យតន្រ្តីនេះ ហើយថែមទាំងបង្ហាញចម្រៀងមួយចំនួនដែលកញ្ញាបានច្រៀងក៏ដូចជានិពន្ធកន្លងមក ហើយ RollingStone ក៏លើកយកប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនៃរបបខ្មែរក្រហមអំពីការហាមឃាត់តន្រ្តី និងការព្យាយាមលុបបំបាត់តន្រ្តីដែលទទួលឥទ្ធិពលពីបរទេសមកសរសេរឱ្យអ្នកអាន បានដឹងផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវដ្ដីដដែលនេះក៏បានចុះផ្សាយអំពីខ្លឹមសារនៃការសន្ទនាជជែកគ្នាជាមួយកញ្ញាតាមប្រព័ន្ធ Zoom ដោយបានសួរសំនួរជាច្រើនទាក់ទងទៅនឹងប្រវត្តិរបស់នាង និងរឿងរ៉ាវផ្សេងៗជាច្រើនដូចជា អំពីមូលហេតុដែលជំរុញនាងឱ្យចាប់ផ្ដើម​ក៏ដូចជាបន្តលើតន្រ្តី អំពីការសរសេរចម្រៀងរបស់នាងជា​ខេមរភាសា និងអង់គ្លេស ក៏ដូចជាគម្រោងបន្តរបស់នាងជាដើម៕ ប្រភព៖ golpages-cambodia