ពិតជាសមសួនណាស់! ព្រះនាងតូច នរោត្តម ជេនណា ស្រស់ស្អាតប្លែកក្នុងឈុតប្រពៃណីបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជាបានដឹង ពីសមត្ថភាពរបស់ព្រះនាងម្ចាស់ នរោត្តម ជេនណា ហើយថា ព្រះនាងមានវ័យក្មេងបែបនេះ តែការងារក្នុងសិល្បៈជាច្រើនមិនថារាំច្រៀង ឬក៏សម្តែង​ទ្រង់ធ្វើបានយ៉ាងគួរឲ្យសរសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញបើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី ពិតជាស្រស់ស្អាតខ្លាំង​ជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ព្រះនាងតូច បានធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរកាន់តែខ្លាំងឡើង ក្រោយទ្រង់បាន គ្រងនូវឈុតសម្លៀកបំពាក់បែបប្រពៃណី១ឈុតដើម្បីអបអរឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ​ ពណ៌ក្រហាមឈាមជ្រូកយ៉ាងសមសួន មានអមគ្រឿងអលង្ការស្រោបខ្លួន បូករួមនឹងវង់ភ័ក្រញញឹមប្រឹមប្រិយរឹតតែលើកសម្រស់ព្រះនាងរឹតតែស្អាតខ្លាំងឡើង ៕

សូមទស្សនារូបភាពខាងក្រោម៖