យល់ដឹង! លោកជំទាវ ឱ វណ្ណឌី ប្រាប់ពីពេលវេលាដែលពលរដ្ឋត្រូវចា.ក់វ៉ាក់សាំងដូសទី៣ ហើយមានប្រសិទ្ធភាពខ្លាំងបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុទ្ធនាការណ៍ចា.ក់វ៉ាក់សាំងដូសទី៣ បានចាប់ផ្ដើមចា.ក់បណ្ដើរៗហើយទៅលើមន្ដ្រីរាជការ ក៏ដូចជាពលរដ្ឋនៅតំបន់ដែលមានហា.និភ័.យខ្ពស់។ ខណៈយុទ្ធនាការណ៍ចា.ក់ទូទាំងប្រទេសជូនដល់ប្រជាពលរដ្ឋទូទៅក្នុងទ្រង់ទ្រាយធំ នឹងចាប់ផ្តើមចាក់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ខាងមុខនេះតទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចា.ក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវទៅទទួលដូសជំរុញ ឬដូសទី៣ ត្រូវតែមាន គម្លាត៤ខែ បន្ទាប់ពីចា.ក់ដូស ទី២រួច ដើម្បីធ្វើឱ្យការចា.ក់ដូសជំរុញនេះ កាន់តែមាន ប្រសិទ្ធភាព បង្កើនបាននូវភាពសុំារបស់ខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បានឱ្យដឹងថា តាមលក្ខណៈបច្ចេកទេសការចា.ក់ដូសជំរុញនេះ គឺអ្នកដែលចា.ក់គ្រប់ដូសមូលដ្ឋានរួចហើយ គឺត្រូវតែឱ្យមានរយៈពេល៤ខែឡើងទៅ ទើបអាចមកទទួលនូវដូសជំរុញបាន។ នេះបើយោងតាមការដក់ស្រង់ពីក្រសួងព័ត៌មាន ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការចា.ក់ដូសទី៣នេះ គឺយើងប្រើប្រាស់នូវវ៉ាក់សាំងស៊ីណូវ៉ាក់ ហើយការសិក្សារបស់ក្រុមប្រឹក្សាបច្ចេកទេស របស់ក្រសួងសុខាភិបាល ក៏ដូចជាតាមការសិក្សានានា ដែលយើងបានប្រមូលផ្ដុំមកពីអង្គការ សុខភាពពិភពលោក ព្រោះវ៉ាក់សាំងស៊ីណូវ៉ាក់នេះគឺមានប្រសិទ្ធភាពល្អ សម្រាប់ក្នុងការប្រើប្រាស់ក្នុងការចា.ក់ដូសជំរុញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយការប្រើប្រាស់នូវវ៉ាក់សាំងនេះ ក៏មានប្រសិទ្ធភាពខ្ពស់ដែរ ដោយសារតែវាជាប្រភេទវ៉ាក់សាំង ដែលផលិតឡើងតាមបែបប្រពៃណី ដែលយើងហៅថាការអភិវឌ្ឍវ៉ាក់សាំង ដែលប្រហាក់ប្រហែលទៅនឹងការអភិវឌ្ឍវ៉ាក់សាំងដែលយើងចា.ក់ឱ្យកុមារ ក្រោមអាយុ៥ឆ្នាំដែលគេធ្វើយូរយារណាស់មកហើយអ៊ីចឹងការអភិវឌ្ឍនេះវាមានរបៀបល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយឥឡូវនេះគឺមានឯកសារវិទ្យាសាស្ត្រមួយចំនួនក៏បានបង្ហាញទៀតថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ក៏បានជួយមួយចំណែកធំក្នុងការទប់ទល់ជាមួយនិងវីរុសដែលតាដែរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ចំនួនអ្នកដែលបានទទួលការចា.ក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសកម្ពុជាបានកើនឡើងដល់ ១២,៩៦០១៤៩ នាក់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះពលរដ្ឋអាយុ ១៨ ឆ្នាំឡើងមាន ៩,៨៧០,១៥១ នាក់ ពលរដ្ឋអាយុ ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំចំនួន ១,៧៤៧,៩១៦ នាក់ ពលរដ្ឋអាយុ ៦ ឆ្នាំដល់អាយុក្រោម ១២ ឆ្នាំមានចំនួន ១,៣៣២,០៨៣នាក់។ ខណៈពលរដ្ឋអាយុចាប់ពី១៨ ឡើងទៅចា.ក់ដូសទី៣ មានចំនួន ៨៦០,៥៥១ នាក់ផងដែរ៕ ប្រភព៖ BUSINESS CAMBODIA