ប្រាប់តៗគ្នាឲ្យដឹងផង! តមសិនទៅពេលចា.ក់វ៉ាក់សាំងដូសទី៣ ឱ្យមានប្រសិទ្ធភាពខ្ពស់ កុំបរិភោគអាហារទាំងនេះឱ្យសោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងស្ដីពី ការចា.ក់វ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនេកា ដូសជំរុញឬដូសទី៣ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តទៅនេះ។ មូលហេតុនេះហើយ យើងក៏មិនត្រូវភ្លេចពីបម្រាមដែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវជៀសវាង ដើម្បីជំរុញឱ្យប្រសិទ្ធភាពវ៉ាក់សាំងនៅក្នុងខ្លួនកាន់តែខ្លាំងជាងមុនទ្វេដងទៀត ស្របពេលដែលវត្តមានវ៉ាក់សាំងដូសទី៣នេះនឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារនិងទ.ប់ស្កាត់ពីវីរុសកូវីដ-១៩បានយ៉ាងល្អបំផុត។ ទន្ទឹមនេះ អាហារមួយចំនួនដែលមិនគួរបរិភោគមុននិងក្រោយចា.ក់វ៉ាក់សាំងឡើយ ព្រោះវាអាចធ្វើឱ្យកម្រិតសមត្ថភាពវ៉ាក់សាំងនៅក្នុងខ្លួនគ្មានប្រសិទ្ធភាព៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.គ្រឿងស្រ.វឹង៖ ក្នុងចំណុចនេះ លោកជំទាវ ឱ វណ្ណឌីន បាននិយាយជាច្រើនលើកច្រើនសារមកហើយ ចាប់តាំងពីការចា.ក់ដូសទី១និងដូសទី២មកម្លេះ តម្រូវឱ្យតមគ្រឿ.ងស្រ.វឹង ព្រោះគ្រប់គ្រឿងស្រ.វឹងដាច់ខាតហើយ មុនចា.ក់វ៉ាក់សាំងបីថ្ងៃគឺត្រូវតម និងក្រោយចា.ក់វ៉ាក់សាំងទាំងទី១ ទី២ គឺត្រូវតមទាំងអស់។ យ៉ាងហោច ២-៣សប្ដាហ៍ ដើម្បីទុកគម្លាតរយៈពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយនឹងវ៉ាក់សាំង ទុកពេលឱ្យវ៉ាក់សាំងធ្វើការក្នុងសរីរាង្គរបស់យើងដើម្បីបង្កើននូវអង្គបដិបក្ខសម្រាប់ប្រ.ឆាំងជាមួយកូវីដ-១៩។ ពីព្រោះកាលណាតែសុរាចូលទៅហើយអ្វីក៏សាបដែរ ដែលនេះបញ្ជាក់ឱ្យឃើញថា សម្រាប់ដូសទី៣ក៏នៅតែបន្តតមស្រាផងដែរ ប្រសិនបើមិនតមទេ វ៉ាក់សាំងនឹងគ្មានប្រសិទ្ធភាពចូលទៅជួយប្រព័ន្ធភាពស៊ាំអ្នកដើម្បីការពារវីរុសកូវីដ-១៩បានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.អាហារហិល៖ ចំណុចសំខាន់ទី២គឺគ្រប់អាហារហិលមិនត្រូវបរិភោគដាច់ខាត ប៉ុន្តែការបរិភោគហិលតិចតួចគឺមិនមានបញ្ហាអ្វីនោះទេ តែកុំឱ្យហិលខ្លាំង។ សូមមេត្តាបន្តហូបតិចៗឬអត់សោះ នៅក្នុងអំឡុងពេលចា.ក់វ៉ាក់សាំង ដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបនឹងអង់ទីគររបស់វ៉ាក់សាំងឱ្យបានល្អប្រសើរបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.អាហារផ្អាប់៖ ដូចលោកអ្នកជ្រាបស្រាប់ហើយថា អាហារផ្អាប់មានផ្ទុកនូវបាក់តេរីរាប់សិបលានដែលយើងមើលនឹងភ្នែកមិនឃើញ ប្រសិនបើការបរិភោគមិនមានអនាម័យទៀតអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពដូចជា រាគ ក្ដៅខ្លួន ឈឺស្ពឹក ឬអាចបង្កជាបញ្ហាប្រតិកម្មអាលែកស៊ីថែមទៀតផង។ កត្តាមួយចំនួនក្នុងអាហារប្រភេទនេះ នឹងមិនធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងដំណើរការបានធម្មតាឡើយ។ ដូច្នេះយើងមិនគួរទទួលទានទេ ក្នុងអំឡុងពេលចា.ក់វ៉ាក់សាំងដូសទី៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.បារី៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការជក់បារីក៏មានផលប៉ះពាល់ខ្លាំងដល់ប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ដូចគ្នា។ កម្រិតសារជាតិញៀ.នដែលនៅក្នុងបារីអាចនឹងបង្អាក់ដំណើរការវិវដ្តរបស់វ៉ាក់សាំងចូលទៅពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គកាយ។ ដូចដែលលោកអ្នកដឹងហើយថា អ្នកជក់បារីងាយនឹងមានហា.និភ័.យឆ្លងជំងឺកូវីដ-១៩បំផុត ព្រោះតែសមត្ថភាពសួតធ្លា.ក់ចុះខ្សោយ ពុំមានអង់ទីគរគ្រប់គ្រាន់ក្នុងប្រឆាំងការពារវីរុសឆ្លង ប្រសិនឆ្លងក៏ងាយនឹងជួបបញ្ហាធ្ងន់ធ្ងរផងដែរ ហេតុនេះហើយ ការផ្ដាច់បារីក្នុងសម័យកាលកូវីដ-១៩នេះគឺជាជម្រើសល្អបំផុត ដើម្បីការពារជីវិតអ្នក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.គ្រឿងសមុទ្រ៖ ចំពោះចំណុចសំខាន់ទី៥នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមពិតការតមគ្រឿងសមុទ្រ គឺហាមប្រាមចំពោះតែអ្នកដែលមានប្រតិកម្មអាឡ័កស៊ីជាមួយគ្រឿងសមុទ្រប៉ុណ្ណោះ។ លោកស្រីបន្តថា ដោយសារក្នុងពេលកន្លងមក អ្នកមានប្រវត្តិអាឡ័កស៊ី នៅពេលពួកគាត់ចា.ក់វ៉ាក់សាំងរួច គាត់ក៏ពិសារគ្រឿងសមុទ្រ អ៊ីចឹង! ធ្វើឱ្យគាត់មានប្រតិកម្មភ្លាមៗ ហើយក្រោយប្រតិកម្មគាត់ចោទថា មកពីវ៉ាក់សាំង មិនមែនមកពីគ្រឿងសមុទ្រទេ។ ដូច្នេះអ្នកដែលដឹងថា ខ្លួនមានអាឡ័កស៊ីជាមួយគ្រឿងសមុទ្រ ក្រោយពីចា.ក់វ៉ាក់សាំងស្រេចបាច់ ពួកគាត់ត្រូវតែតមប្រភេទអាហារសមុទ្រដាច់ខាត ពីព្រោះបើមិនតមទេ វាអាចមានការភ័ន្តច្រឡំអំពីប្រសិទ្ធភាពវ៉ាក់សាំង ហើយអាចប៉ះពាល់សុខភាពអ្នកចាក់វ៉ាក់សាំងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះ ក្នុងរយៈពេលមួយសប្តាហ៍ ត្រូវជៀសវាងបរិភោគអាហារ ដែលងាយប្រតិកម្មជាមួយជាតិអាល់កុល វាអាចនាំឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព។ ចំណែកឯ អាហារមួយចំនួនទៀតដូចជា ភេសជ្ជៈផ្អែមៗ អាហារ Fast Food អាហារកែច្នៃ អាហារកំប៉ុងឬកញ្ចប់ ក៏តមដែរ៕ ប្រភព៖ business-cambodia