ទម្លាយទឹកលុយ ថមមី និង សួស វីហ្សា បោះទុនរកស៊ី​ជាមួយថៅកែ​អនឡាញ ​ទ្រី ​ដាណា ​ឃើញហើយ​ចង់ទន់ជង្គង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ប្ដីប្រពន្ធតារាប្រុសស្រី លោក ថមមី និង អ្នកនាង សួស វីហ្សា បានធ្វើឱ្យមហាជន​អ្នកគាំទ្រមានការភ្ញាក់ផ្អើល​មែនទែន ​បន្ទាប់ពីបានឃើញ អ្នកទាំងពីរ បានធ្វើកម្មពិធីសន្និសិទ្ធសារព័ត៌មានជាមួយនឹង ថៅកែហាងពេជ្រ ទ្រី ដាណា ដែលស្ដីអំពីការចាប់ដៃគូសហការធ្វើជំនួញរួមគ្នា។ ដោយកម្មពិធីសន្និសិទ្ធសារព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ បានកំពុងតែ​ធ្វើការចូលហ៊ុន​រកស៊ីជាមួយនឹង ​ថៅកែហាងពេជ្ររូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកអ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងខ្លាំងទៀត បន្ទាប់ពីបាន​ដឹងពីចំនួនថវិការនៃ​ការចូលរួមសហការ​វិនិយោគទុនរបស់​ប្ដីប្រពន្ធតារា​ប្រុស​​ស្រី​មួយ​គូនេះ ​​ជាមួយនឹងថៅ​កែហាងពេជ្រ ​ទ្រី ​ដាណា ​ដែលអ្នកទាំងពីរ​បានចំណាយថវិកា​បោះទុនរហូតដល់ទៅ ៥០ ម៉ឺនដុល្លារ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបង្ហោះរូបភាពភ្ជាប់ជាមួយនឹងសាររបស់ លោក ថមមី ដែលបាននិយាយរៀបរាប់ថា ៖ «កម្មវិធីចុះអនុស្សរនៈ លើកិច្ចសហការ​ដៃគូវិនិយោគរួមគ្នា​លើផលិតផល អាហារ​បំប៉ន​សុខ​ភាព ​NNP រវាងក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេតឌីង ខូលអិល ធីឌី និង ក្រុមហ៊ុន ធី អេស ជេជេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រេន ខាំផេននី ខូលអិល ធីឌី លើកនេះ ដើម្បីភរិយា ក្នុងនាមជាស្វាមីចំណាយ​ថវិកាបោះទុន ៥០ ម៉ឺនដុល្លារ ចូលរួមសហការជាមួយក្រុមហ៊ុនយក្ស ទ្រីដាណា តែម្តង ដើម្បីកុំឱ្យមានមនុស្សមួយចំនួនតូចពូកែថាអោយប្រពន្ធពេក I love You Sous Visa ហេង ហេង សង្ឃឹមថានឹងជោគជ័យទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ បន្ទាប់ពីមានការភ្ញាក់ផ្អើលនោះ អ្នកលេងបណ្ដាញសង្គមក៏ដូចជាអ្នកគាំទ្រជាច្រើន ក៏បានធ្វើការអបអរសាទរ និង ជូនពរ​ដល់ប្ដីប្រពន្ធ​មួយគូនេះ ​កាន់តែទទួលបាន​ភាព​ជោគ​ជ័យ​ក្នុងជីវិត​ខ្លាំងឡើងទៀត​ផងដែរ​៕ ប្រភព៖ ប្រជាប្រិយ