ប្លែកម្យ៉ាងដែរ ! ធ្លាប់តែឃើញភាគច្រើនស្លៀកពាក់សុិ.ចសុី តែពេលនេះកញ្ញា ទេព បូព្រឹក្ស គ្រោងឈុតបុរាណរចនារូបទង់ជាតិខ្មែរ ធ្វើឲ្យមហាជនសរសើរពេញៗមាត់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងស្រីនិយមបញ្ចេញស្ទីលលេងខ្លួនប្លែកៗមិនដែលជាន់គ្នា កញ្ញា ទេព បូព្រឹក្ស ដែលកន្លងទៅតែងតែទទួលបានការចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយនឹងគំនិតច្នៃប្រឌិតក្នុងការបង្កើតស្ទីលតុបតែងខ្លួន ដោយរាល់រូបភាពរបស់នាងសុទ្ធសឹងជារូបភាពមានស្ទីលប្លែកៗ ថ្មីៗ បែបហ្វេសសិនទាន់សម័យថ្មី ទាក់ចំណាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យគ្រប់ស្រទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង ទាក់ចិត្តខ្លាំងជាមួយនឹងការបង្ហាញរូបសម្រស់របស់នាង ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរម្ដង ដែលរំលេចនូវរូបភាពតំណាងជាតិ គឺរូបទង់ជាតិខ្មែរ បូករួមទាំងរូបសម្រស់ស្រស់សោភា កាយវិការយ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមសួនរបស់នាងទៀត ធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។ លើសពីនេះ តារាស្រីរូបនេះ ថែមទាំងបានពោលពាក្យពោរពេញដោយអត្ថន័យយ៉ាងដូច្នេះថា ៖ «សូមបន់ផ្សងឱ្យកើតជាកូនខ្មែរគ្រប់ៗជាតិ ទឹកដីសុវណ្ណភូមិ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ អ្នកលេងបណ្ដាញសង្គម ក៏ដូចជាសិល្បករ-ការិនី រួមអាជីព ជាពិសេសបណ្ដាអ្នកគាំទ្ររបស់តារាចម្រៀងស្រីរូបនេះ បានធ្វើការចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរមិនដាច់ពីមាត់ជាមួយនឹងរូបសម្រស់របស់នាងក្នុងឈុតមួយនេះ៕ ប្រភព៖ ប្រជាប្រិយ