សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចា.ក់វ៉ាក់សាំងជូន កុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងពិសេសស្តីពីការបើកយុទ្ធនាការចា.ក់វ៉ាក់សាំងជូនកុមារអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានថ្លែងឱ្យដឹងទៀតថា ៖ «ប្រសិនបើយើងមិនចា.ក់ជូនកុមារពីអាយុ ៦ ឆ្នាំ ទៅ ១២ ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ ជាអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែវិទ្យាល័យ និង អនុវិទ្យាល័យ ដូច្នេះធ្វើឱ្យមានបញ្ហាលំបាក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានបន្តឱ្យដឹងថា ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានចាក់ប្រើប្រាស់សម្រាប់ក្មេង ដែលមានអាយុក្រោម ១២ ឆ្នាំ រួចមកហើយដែរ ដូច្នេះបញ្ហាវ៉ាក់សាំង មិនមែនជាបញ្ហាលំបាកទេ ពោលគឺម្ខាងខាងវ៉ាក់សាំងអនុញ្ញាតឱ្យចា.ក់ឯម្ខាងទៀត យើងមានវ៉ាក់សាំងក្នុងដៃរួចមកហើយដែរ។ ដូច្នេះសម្ដេចសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនកុមារនៅថ្ងៃសុក្រ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ៕

សូមស្តាប់ប្រសាសន៍លំអិតរបស់សម្តេច៖

សូមទស្សនាវីដេអូខាងក្រោម៖