ម្យ៉ាងដែរ! ខេត្តមួយនេះ ភ្លៀងខ្លាំងទាល់លិចផ្លូវ ពលរដ្ឋនាំគ្នា យកឡាន-ម៉ូតូ ទៅលាងត្រៀបត្រា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងធនធានទឹក និង ឧតុនិយម បានឱ្យដឹងថា នៅខេត្តត្បូងឃ្មុំ មានភ្លៀងធ្លាក់ក្នុងកម្រិតច្រើន មានបរិមាណ ពី១៣៤ មម ទៅ១៥៧ មម កាលពីយប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ នៅទីតាំងស្រុកត្បូងឃ្មុំ និង ក្រុងសួង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីភ្លៀងខ្លាំងបែបនេះ បានបណ្តាលឱ្យមានទឹកភ្លៀងជន់លិចផ្លូវកៅស៊ូ ប្រវែង ១៥០០ ម៉ែត្រ ជម្រៅពី ០,១ ម៉ែត្រ ទៅ ០,៣ ម៉ែត្រ ត្រង់ចំណុចផ្លូវចូលមកសាលាខេត្តត្បូងឃ្មុំ ពីផ្លូវជាតិលេខ ៧ ប្រមាណជា ១០០០ ម៉ែត្រ ស្ថិតក្នុងភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយសារតែស្ទះប្រព័ន្ធលូទឹកហូរមិនទាន់ ដែលករណីនេះមិនបណ្តាលឱ្យមានការខូចខាតផ្លូវថ្នល់នោះទេ ហើយទឹកនឹងស្រកអស់ទៅវិញនៅពេលដ៏ខ្លីខាងមុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កំឡុងពេលដែលទឹកមិនទាន់ស្រកអស់ គេសង្កេតឃើញប្រជាជនមួយចំនួននៅតំបន់នោះ នាំគ្នាយកយាន្តយន្តរបស់ខ្លួន មានឡាន ម៉ូតូ និង កង់ ទៅលាងនៅបណ្ដោយផ្លូវដែលបានលិចទឹកនោះ និង មានក្មេងតូចៗលេងទឹកយ៉ាងសប្បាយរីករាយផងដែរ ខណៈផ្លូវមួយនេះមានលក្ខណៈស្ងាត់ជ្រងំបន្តិច ពុំមានការធ្វើដំណើរទៅមកអ៊ូអរឡើយ ៕ ប្រភព៖ ប្រជាប្រិយ