អាសូរណាស់! ភ្ញាក់ផ្អើលមុននេះលិចទូក ១ គ្រឿង មានឪពុក និងកូនប្រុសអាយុ ១៤ ឆ្នាំម្នាក់ បាត់ខ្លួនរកមិនឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ តាមរយៈការផ្ដល់ព័ត៌មានបឋមពីខាងផ្សព្វផ្សាយអប់រំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ១៤:០០ នាទី មានករណីលិចទូកនេសាទមួយគ្រឿង នៅចំណុចចុងអូរ ដែលមានចំងាយប្រមាណ ១០០ ម៉ែត្រ ស្ថិតនៅក្រុម ១ ភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈប្រភពព័ត៌មាន បានបន្តឱ្យដឹងថា នៅលើទូកនេសាទដែលបានលិចនៅចំណុចចុងអូរនោះ គឺមានគ្នាចំនួន ២ នាក់ ដែលមានដូចជា ៖

១. ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ ៤៧ ឆ្នាំ (ជាឪពុក) មានមុខរបរជាអ្នកនេសាទ

២. ឈ្មោះ ស៊ន មករា (ហៅឧត្តម) ភេទប្រុស អាយុ ១៤ ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងអត្តសញ្ញាណ របស់ជនរងគ្រោះទាំងពី ខាងផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ពួកគេគឺជាពលរដ្ឋ ដែលរស់នៅក្រុម ១០ ភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ៕ ប្រភព៖ ប្រជាប្រិយ