អស្ចារ្យមែន! កម្ពុជា នឹងមានរោងចក្រផលិតរថយន្តជាលើកដំបូង ក្នុងទឹកដីខេត្តមួយនេះឆាប់ៗខាងមុខ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលាក្រុងពោធិ៍សាត់ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជូនកាដូពិសេស សម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះ អាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ ៥០០ នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និង ដំឡើងរថយន្ត (ផលិត ចែកចាយ លក់ និង សេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចប្រជុំនេះទៀតសោត បានធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង គណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលប្រទេសយើង នឹងមានរោងចក្រដំឡើងយានយន្តដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះ ថែមទាំងអាចផ្ដល់ឱកាសការងារ ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ដល់ទៅប្រមាណ ៥០០ នាក់ ឯណោះ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក៕ ប្រភព៖ ប្រជាប្រិយ