ក្រសួងបញ្ជាក់ អ្នកស្ថិតក្នុងលក្ខខណ្ឌ ២ យ៉ាងនេះ មិនគួរអនុញ្ញាតឱ្យចូលបរិវេណសាលាឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ បានចេញសេចក្ដីណែនាំ ស្ដីពីគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ការលើកកម្ពស់សុខភាព និង សុវត្ថិភាពសិក្សា ក្នុងការបង្រៀន និង រៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសេចក្ដីណែនាំនេះ ក្រសួងបានលើកឡើងពីលក្ខខណ្ឌ ២ ចំណុច ដែលមិនគួរអនុញ្ញាតឱ្យអ្នកសិក្សា និង បុគ្គលិកអប់រំ ចូលក្នុងបរិវេណសាលាឡើយ ដែលមានដូចជា ៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– អ្នកសិក្សា និង បុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនគួរអនុញ្ញាតិឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬ ការរៀនតាមបណ្ដុំ ប៉ុន្តែត្រូវបង្រៀន និង រៀនតាមប្រព័ន្ធអនឡាញ។

– ចំពោះអ្នកសិក្សា និង បុគ្គលិកអប់រំ ដែលមានជំងឺប្រចាំកាយ ឬ អាយុច្រើន គួរអនុញ្ញាតឱ្យបង្រៀន និង រៀនតាមប្រព័ន្ធអនឡាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរ មកទល់ពេលនេះ សាលារៀនមួយចំនួនដែលស្ថិតនៅតំបន់ហានិភ័យទៀប បាន និង កំពុងរៀបចំបើកឱ្យចូលរៀនជាបណ្ដើរៗហើយ ដោយអនុវត្តន៍តាមវិធានការនានា ដែលបានដាក់ចេញ ដែលក្នុងនោះគេសង្កេត សាលារៀនមួយចំនួននៅខេត្តព្រះសីហនុ បានបើកដំណើរការសាកល្បងកាលពីម្សិលមិញនេះ ខណៈរាជធានីភ្នំពេញ នឹងបើកដំណើរការដូចគ្នា នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ស្អែកនេះ ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖